Our daily broadcast will be at 9:05pm on Monday to Friday and at 7:00pm on Saturday to Sunday.
Our daily broadcast will be at 9:05pm on Monday to Friday and at 7:00pm on Saturday to Sunday.

លក្ខខណ្ឌនៃការលេង និង ឈ្នះរង្វាន់ឆ្នោតកោស ពីក្រុមហ៊ុនឆ្នោត ខេមភូល

អតិថិជនដែលបានជាវសន្លឹកឆ្នោតកោសនេះ ចាត់ទុកថាបានស្វែងយល់ និងយល់ព្រមទទួលយកលក្ខខណ្ឌនានាដែលក្រុមហ៊ុន ខេមភូល បានកំណត់សម្រាប់សន្លឹកឆ្នោតនេះ ។
អនុលោមតាមគោលការណ៍នៃការផ្ទៀងផ្ទាត់រង្វាន់ អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះសន្លឹកឆ្នោតដែលខូចខាត រហែក រលុប រមូរ ឬមើលមិនច្បាស់ដោយការធ្វេសប្រហែសរបស់ខ្លួន។
ក្នុងករណីដែលបរិវេណកោសផ្សងសំណាងមានការខូចខាត រលុប មើលមិនច្បាស់ ឬកោសមិនចេញ ដែលមិនមែនជាចេតនារបស់អតិថិជន នោះសន្លឹកឆ្នោតនេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយត្រូវប្រគល់សន្លឹកឆ្នោតនេះមកក្រុមហ៊ុនវិញ ក្រុមហ៊ុននឹងសងប្រាក់ដើមតាមតម្លៃសន្លឹកឆ្នោត ឬប្តូរសន្លឹកឆ្នោតថ្មីដែលមានតម្លៃស្មើជូនវិញ បន្ទាប់ពីក្រុមហ៊ុនបានត្រួតពិនិត្យ និងឯកភាពលើសន្លឹកឆ្នោតនេះរួចរាល់ ។
តំបន់កោសសុវត្ថិភាពជាទីតាំងសម្រាប់ផ្ទៀងផ្ទាត់រង្វាន់តែប៉ុណ្ណោះ អតិថិជនមិនត្រូវកោសតំបន់ សុវត្ថិភាពនេះជាដាច់ខាត ។
អតិថិជនដែលមកជាវ ឬបើកប្រាក់រង្វាន់ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ។
សន្លឹកឆ្នោតដែលឈ្នះរង្វាន់ និងប្រាក់រង្វាន់ គឺត្រូវយកតាមការពិនិត្យ និងផ្ទៀងផ្ទាត់ពីតំបន់សុវត្ថិភាពជាគោល។ ក្រុមហ៊ុន ខេមភូល និងភ្នាក់ងារលក់ ឬតំណាងចែកចាយតែប៉ុណ្ណោះ ដែលមានសិទ្ធប្រើប្រាស់កម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីផ្ទៀងផ្ទាត់ ឬទូទាត់ប្រាក់រង្វាន់ ។
អតិថិជនដែលឈ្នះរង្វាន់ទី១ និងទី២ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងសន្លឹកឆ្នោតដែលឈ្នះរង្វាន់មកកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុន ដើម្បីបើកប្រាក់រង្វាន់ ។ ចំពោះអតិថិជនដែល ឈ្នះរង្វាន់ចាប់ពីទី៣ រហូតដល់រង្វាន់តូចអាចបើកប្រាក់រង្វាន់បាននៅតាមបណ្តាតំណាងចែកចាយនានា របស់ក្រុមហ៊ុន ។
ក្រុមហ៊ុន ខេមភូល មិនទទួលខុសត្រូវចំពោះសន្លឹកឆ្នោតដែលបានបាត់ ឬលួចឡើយ។ ប្រសិនបើអតិថិជនមិនបានយកសន្លឹកឆ្នោតដែលឈ្នះរង្វាន់ មកបើកប្រាក់រង្វាន់ ក្នុងអំឡុងពេលកៅសិប(៩០)ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានជាវសន្លឹកឆ្នោត នោះប្រាក់រង្វាន់សន្លឹកឆ្នោតនេះនឹងចាត់ទុកជាមោឃៈ។
ក្រុមហ៊ុន ខេមភូល រក្សាសិទ្ធក្នុងការចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលក្លែងបន្លំសន្លឹកឆ្នោត លុប ឬកែក្លែងបន្លំសន្លឹកឆ្នោតរបស់ក្រុមហ៊ុន។
សន្លឹកឆ្នោតកោសនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ខេមភូល ។

ឆ្នោតកោសភ្លាម ឈ្នះភ្លាម

(Scratch and Win)

ប្រភេទឆ្នោតកោស៖ មាន ១៥ប្រភេទ
តម្លៃលក់ក្នុងមួយសន្លឹក៖ ១,០០០រៀល - ២,០០០រៀល - ៣,០០០រៀល - ៤,០០០រៀល - ៦,០០០រៀល និង ៨,០០០រៀល
ប្រភេទឆ្នោតកោស៖ 7-ផលលាភ
តម្លៃ ៖​​ ២០០០៛
ប្រភេទឆ្នោតកោស៖ ខេមភូល
តម្លៃ ៖​​ ៨០០០៛
ប្រភេទឆ្នោតកោស៖ រដូវកាលឈ្នះ
តម្លៃ ៖​​ ៤០០០៛
ប្រភេទឆ្នោតកោស៖ ឆ្នាំនាំសំណាង
តម្លៃ ៖​​ ២០០០៛
ប្រភេទឆ្នោតកោស៖ ដើមសប្តាហ៍នាំសំណាង
តម្លៃ ៖​​ ៤០០០៛
ប្រភេទឆ្នោតកោស៖ ត្រីមាស
តម្លៃ ៖​​ ៦០០០៛
ប្រភេទឆ្នោតកោស៖ ប្រាក់សុទ្ធ
តម្លៃ ៖​​ ៦០០០៛
ប្រភេទឆ្នោតកោស៖ ពិភពបាតសមុទ្រ
តម្លៃ ៖​​ ៤០០០៛
ប្រភេទឆ្នោតកោស៖ ប៊ូលីងទ្រព្យសំណាង
តម្លៃ ៖​​ ៣០០០៛
ប្រភេទឆ្នោតកោស៖ 8ពេជ្រនាំសំនាង
តម្លៃ ៖៣០០០៛
ប្រភេទឆ្នោតកោស៖ កំណព្វដើមត្របែកព្រៃ
តម្លៃ ៖​​ ៣០០០៛
ប្រភេទឆ្នោតកោស៖ ថង់មាស
តម្លៃ ៖​​ ២០០០៛
ប្រភេទឆ្នោតកោស៖ 20 នាំសំណាង
តម្លៃ ៖​​ ២០០០៛
ប្រភេទឆ្នោតកោស៖ តោមាស
តម្លៃ ៖​​ ១០០០៛
ប្រភេទឆ្នោតកោស៖ អណ្តើកមាស
តម្លៃ ៖​​ ១០០០៛

លក្ខខណ្ឌនៃការលេង និង ឈ្នះរង្វាន់ឆ្នោត ៧ខ្ទង់ ៦ខ្ទង់ និង ៥ ខ្ទង់ (7D-6D-5D) ពីក្រុមហ៊ុនឆ្នោត ខេមភូល

សន្លឹកឆ្នោតនេះត្រូវបានបោះពុម្ភ និងលក់ដោយអនុលោមតាមបទដ្ឋានរបស់ ក្រុមហ៊ុន ខេមភូល។
អតិថិជនអាចស្វែងរកពត៌មានលំអិត លក្ខខណ្ឌផ្សេងៗ និងរបៀបលេងឆ្នោត បាននៅទីស្នាក់ការលក់សន្លឹកឆ្នោតនានា និងនៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ឬតាមរយៈគេហទំព័រ www.campools.com.kh ឬតាមរយៈកម្មវិធីទូរសព្ទ(Mobile App)។
លទ្ធផលឆ្នោតមានបង្ហាញនៅរាល់បញ្ជរលក់ឆ្នោតនានារបស់ក្រុមហ៊ុនខេមភូល និងគេហទំព័រ www.campools.com.kh ឬតាមរយៈ កម្មវិធីទូរស័ព្ទ(Mobile App)។
លោកអ្នកមិនត្រូវធ្វើអោយសន្លឹកឆ្នោតប្រឡាក់ បោកទឹក មូរ បត់ ឬដាក់នៅកន្លែងក្តៅខ្លាំងឡើយ។
ក្រុមហ៊ុនយើងខ្ញុំនឹងបើកប្រាក់រង្វាន់ជួនក្នុងករណីសន្លឹកឆ្នោតដែលឈ្នះ ស្ថិតក្នុងស្ថានភាពល្អតែប៉ុណ្ណោះ។
សន្លឹកឆ្នោតដែលឈ្នះរង្វាន់ត្រូវយកមកប្តូររង្វាន់ក្នុង កំឡុងរយៈពេលកៅសិប(៩០)ថ្ងៃយ៉ាងយូរបន្ទាប់ពីកាលបរិច្ឆេទនៃការ ចេញលទ្ធផលឆ្នោត។
រង្វាន់ទាំងអស់ត្រូវបានធានាជួន។
ទីស្នាក់ការកណ្តាលក្រុមហ៊ុន៖
អគារលេខ ២០ ផ្លូវលេខ ២១៧ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សូមអរគុណ និងសំណាងល្អ‌!