ការចេញលទ្ធផលឡូតូ 6/49 និងធ្វើការចេញលទ្ធផលនៅវេលាម៉ោង ៩:០៥ នាទីយប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងវេលាម៉ោង ៧:00 នាទីយប់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ការចេញលទ្ធផលឡូតូ 6/49 និងធ្វើការចេញលទ្ធផលនៅវេលាម៉ោង ៩:០៥ នាទីយប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងវេលាម៉ោង ៧:00 នាទីយប់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
បង្កើតឡើងក្នុងឆ្នាំ ២០២១

ស្វែងយល់ពីប្រវត្តិរបស់យើង

ខេមភូល គឺជាក្រុមហ៊ុនឆ្នោត ដែលមានសិទ្ធិដំណើរការនិងលក់ឆ្នោត ឡូតូ Lotto ៦/៤៩, ឆ្នោត ៧​ខ្ទង់ 7D, ឆ្នោត ៦​ខ្ទង់ 6D, ឆ្នោត ៥​ខ្ទង់ 5D និង ឆ្នោត កោស Scratch Tickets ស្របច្បាប់។ យើងក៏មានផ្តល់ជូននូវមុខងារពិសេសៗជាច្រើនទៀតនៅលើកម្មវិធីទូរស័ព្ទដៃ ដើម្បីធ្វើឱ្យបទពិសោធលេង ងាយស្រួលនិងសប្បាយ។ គេហទំព័រខេមភូល គឺជាគេហទំព័រដែលផ្តល់ជូនលោកអ្នកនូវដំណឹងរបស់ក្រុមហ៊ុន លទ្ធផលឆ្នោត និងព័ត៌មានអំពីសេវាកម្ម ផលិតផល ផ្សេងៗទៀត របស់យើង។

ទស្សនវិស័យ

ទីស្នាក់ការកណ្តាលក្រុមហ៊ុនឆ្នោត ត្រូវបានបង្កើតឡើងជាមួយនឹងគណៈគ្រប់គ្រងដ៏រឹងមាំ និងមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងអាជីវកម្មឆ្នោត។
ធ្វើប្រតិបតិ្តការ ឆ្នោតកាត់ខ្ទង់ ឡូតូ និងឆ្នោតកោស ទូទាំងប្រទេសកម្ពុជា ជាមួយនឹងប្រព័ន្ធកុំព្យូទ័រ។
រៀបចំរបៀបលេង និងចេញលទ្ធផលឆ្នោតដោយមានតម្លាភាព និងយុត្តិធម៌។
បង្កើតបណ្តាញលក់ដ៏ទូលំទូលាយ ជាមួយនឹងសកម្មភាពផ្សព្វផ្សាយដែលប្រកបដោយប្រសិទ្ធភាព រួមទាំងមានការគ្រប់គ្រងការចំណាយដោយត្រឹមត្រូវ។
អភិវឌ្ឍ និងអនុវត្តអាជីវកម្មឆ្នោតដែលរួមចំណែកដល់ប្រាក់ចំណូលរួម។
បង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគសំខាន់ៗដែលអាចផ្តល់ការគាំទ្រដល់អាជីវកម្មឆ្នោត។
គ្រប់គ្រងការត្រូតពិនិត្យប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រាកដថាមិនមានការអាក់ខានណាមួយក្នុងការផ្តល់សេវាកម្ម។

ទិដ្ឋភាពរួម

ក្រុមហ៊ុនឆ្នោតទាំងអស់មានមូលដ្ឋានក្នុងបើកដំណើរអាជីវកម្មឆ្នោត និងលក់សន្លឹកឆ្នោត។ ឆ្នោតត្រូវបានកំណត់ជាការចាប់រង្វាន់ដែលអ្នកលេងត្រូវបង់ប្រាក់ជាមុន ហើយអ្នកឈ្នះត្រូវបានចាប់យកដោយចៃដន្យ និងតម្លាភាព តាមរយៈក្រុមហ៊ុនឆ្នោតដែលធ្វើប្រតិបត្តិការ ឆ្នោតកាត់ខ្ទង់ ឡូតូ និងឆ្នោតកោស។
សកម្មភាពឧស្សាហកម្មល្បែងសំខាន់ៗនៅកម្ពុជារួមមានកាស៊ីណូ ឆ្នោតកាត់ខ្ទង់ ការចាក់បាល់ ឆ្នោតកន្ទុយលេខ និងហ្គេមអនឡាញផ្សេងៗ។
ការរកទីតាំងការិយាល័យ ឬបញ្ជរលក់ឆ្នោត ត្រូវចាំបាច់ក្នុងការជ្រើសរើសទីតាំងមួយដែលស្ថិតនៅចំកណ្តាលតំបន់ដែលមានប្រាក់ចំណូលទាបនិងមធ្យម ព្រោះមនុស្សដែលលេងឆ្នោតភាគច្រើនត្រូវបានរកឃើញថាមានប្រភពចេញពីមនុស្សក្នុងតំបន់ទាំងនេះ។

សេចក្តីសង្ខេប

ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៦ លាននាក់។ លើកលែងតែប្រជាជនម៉ូស្លីមប្រមាណ ៣% ដែលមិនអនុញ្ញាតឲ្យលេងរាល់ល្បែងស៊ីសងដោយវិន័យសាសនា ក្រៅពីនោះ ៩៧% នៃប្រជាជនសរុបមានសិទ្ធិស្របច្បាប់ក្នុងការទិញសន្លឹកឆ្នោត។
ទីផ្សារល្បែងនៅក្នុងប្រទេសកម្ពុជាគឺធំល្មមគ្រប់គ្រងសម្រាប់អ្នកនិយមកំសាន្តក្នុងវិស័យនេះ។
ក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនដែលមានជំនាញ និងជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណឆ្នោតត្រឹមត្រូវដោយបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប រួមទាំងមានទីតាំងស្ថិតនៅកណ្តាលតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាល្អប្រសើរសម្រាប់ការលក់សន្លឹកឆ្នោត ទូទាំងប្រទេស ក៏ដូចជាភ្ងៀវទេសចរនានាផងដែរ។
ក្រុមហ៊ុនយើងខ្ញុំ មានការទទួលខុសត្រូវទៅលើស្តង់ដារអាជីវកម្មដោយតម្លាភាព និងយុត្តិធម៌បំផុត សំរាប់បំពេញតាមតម្រូវការរបស់អតិថិជនយើងយ៉ាងជាក់លាក់ និងពេញលេញ។
ក្រុមហ៊ុនរបស់យើង នឹងប្តេជ្ញាចិត្តចំពោះនិរន្តរភាពរវាងបុគ្គល និងក្រុមហ៊ុនដោយចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង។

ចក្ខុវិស័យ

ដើម្បីបង្កើតអាជីវកម្មឆ្នោតប្រកបដោយវិជ្ជាជីវៈ និងទំនើបដែលអាចប្រកួតប្រជែងបានយ៉ាងល្អជាមួយក្រុមហ៊ុនល្បីៗ នៅក្នុងទីផ្សារនៃវិស័យឆ្នោត។
ដើម្បីក្លាយជាក្រុមហ៊ុនឆ្នោតដែលឈានមុខគេ ដោយបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងឆ្នោតបែបទំនើប និងមានតម្លាភាពនៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម

ចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពអាជីវកម្មឆ្នោត ក៏ដូចជាដើម្បីរកប្រាក់ចំណេញពីវិស័យនេះផងដែរ។ ពូកយើងចង់ក្លាយជាក្រុមហ៊ុនឆ្នោត ដែលឈានមុខគេនៅទូទាំងប្រទេស។
បង្កើន និងបង្កើតប្រាក់ចំណូលពន្ធពីការលក់ឆ្នោតតាមរយៈប្រព័ន្ធកុំព្យូទ័រជូនរដ្ឋាភិបាល។
ផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា។
បង្កើនប្រាក់ចំណូលតាមរយៈការផ្តល់ជូននូវប្រភេទឆ្នោតផ្សេងៗគ្នា ដើម្បីជាជំរើសសម្រាប់អតិថិជនទៅតាមចំណង់ចំណូលចិត្ត។
បង្កើតយុទ្ធសាស្រ្តដើម្បីទាក់ទាញដៃគូវិនិយោគសំខាន់ៗ និងដោះស្រាយការព្រួយបារម្ភរបស់ពួកគេទាក់ទងនឹងជំហរហិរញ្ញវត្ថុក្នុងវិស័យឆ្នោត។
ប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អតិថិជន ក្នុងការលេងកំសាន្តជាមួយប្រភេទឆ្នោតផ្សេងៗ ដោយទំនួលខុសត្រូវ។
រក្សាទីផ្សារលក់រាយប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការប្រកាន់ខ្ជាប់លើការធានារ៉ាប់រងផ្អែកលើកិច្ចសន្យារបស់អ្នកលក់រាយ។

ហើយចង់បង្កើនប្រាក់ចំណូលរបស់អ្នកមែនទេ?

ចូលរួមជាភ្នាក់ងារលក់របស់យើងដើម្បីទទួលបានភ្ញៀវកាន់តែច្រើនមកទីតាំងរបស់អ្នក។
អ្នកអាចរកប្រាក់ចំណូលបានពីការលក់ផ្ទាល់ ការផ្តល់ជូននូវប្រាក់រង្វាន់ ឬភាគរយ ពីការលក់។
ក្រុមហ៊ុនឆ្នោតរបស់យើងកំពុងបន្តរីកចំរើន ដូច្នេះយើងត្រូវការស្វែងរកអ្នកលក់បន្ត ចូលរួមជាមួយយើង

ស្នើសុំធ្វើជាដេប៉ូលក់