លក្ខខណ្ឌនៃការលេង និង ឈ្នះរង្វាន់ឆ្នោតកោស ពីក្រុមហ៊ុនឆ្នោត ខេមភូល
- អតិថិជនដែលបានជាវសន្លឹកឆ្នោតកោសនេះ ចាត់ទុកថាបានស្វែងយល់ និងយល់ព្រមទទួលយកលក្ខខណ្ឌនានាដែលក្រុមហ៊ុន ខេមភូល បានកំណត់សម្រាប់សន្លឹកឆ្នោតនេះ ។
- អនុលោមតាមគោលការណ៍នៃការផ្ទៀងផ្ទាត់រង្វាន់ អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះសន្លឹកឆ្នោតដែលខូចខាត រហែក រលុប រមូរ ឬមើលមិនច្បាស់ដោយការធ្វេសប្រហែសរបស់ខ្លួន។
- ក្នុងករណីដែលបរិវេណកោសផ្សងសំណាងមានការខូចខាត រលុប មើលមិនច្បាស់ ឬកោសមិនចេញ ដែលមិនមែនជាចេតនារបស់អតិថិជន នោះសន្លឹកឆ្នោតនេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយត្រូវប្រគល់សន្លឹកឆ្នោតនេះមកក្រុមហ៊ុនវិញ ក្រុមហ៊ុននឹងសងប្រាក់ដើមតាមតម្លៃសន្លឹកឆ្នោត ឬប្តូរសន្លឹកឆ្នោតថ្មីដែលមានតម្លៃស្មើជូនវិញ បន្ទាប់ពីក្រុមហ៊ុនបានត្រួតពិនិត្យ និងឯកភាពលើសន្លឹកឆ្នោតនេះរួចរាល់ ។
- តំបន់កោសសុវត្ថិភាពជាទីតាំងសម្រាប់ផ្ទៀងផ្ទាត់រង្វាន់តែប៉ុណ្ណោះ អតិថិជនមិនត្រូវកោសតំបន់ សុវត្ថិភាពនេះជាដាច់ខាត ។
- អតិថិជនដែលមកជាវ ឬបើកប្រាក់រង្វាន់ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ។
- សន្លឹកឆ្នោតដែលឈ្នះរង្វាន់ និងប្រាក់រង្វាន់ គឺត្រូវយកតាមការពិនិត្យ និងផ្ទៀងផ្ទាត់ពីតំបន់សុវត្ថិភាពជាគោល។ ក្រុមហ៊ុន ខេមភូល និងភ្នាក់ងារលក់ ឬតំណាងចែកចាយតែប៉ុណ្ណោះ ដែលមានសិទ្ធប្រើប្រាស់កម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីផ្ទៀងផ្ទាត់ ឬទូទាត់ប្រាក់រង្វាន់ ។
- អតិថិជនដែលឈ្នះរង្វាន់ទី១ និងទី២ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងសន្លឹកឆ្នោតដែលឈ្នះរង្វាន់មកកាន់ទីស្នាក់ការកណ្តាលក្រុមហ៊ុន ដើម្បីបើកប្រាក់រង្វាន់ ។ ចំពោះអតិថិជនដែល ឈ្នះរង្វាន់ចាប់ពីទី៣ រហូតដល់រង្វាន់តូចអាចបើកប្រាក់រង្វាន់បាននៅតាមបណ្តាតំណាងចែកចាយនានា របស់ក្រុមហ៊ុន ។
- ក្រុមហ៊ុន ខេមភូល មិនទទួលខុសត្រូវចំពោះសន្លឹកឆ្នោតដែលបានបាត់ ឬលួចឡើយ។ ប្រសិនបើអតិថិជនមិនបានយកសន្លឹកឆ្នោតដែលឈ្នះរង្វាន់ មកបើកប្រាក់រង្វាន់ ក្នុងអំឡុងពេលកៅសិប(៩០)ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានជាវសន្លឹកឆ្នោត នោះប្រាក់រង្វាន់សន្លឹកឆ្នោតនេះនឹងចាត់ទុកជាមោឃៈ។
- ក្រុមហ៊ុន ខេមភូល រក្សាសិទ្ធក្នុងការចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលក្លែងបន្លំសន្លឹកឆ្នោត លុប ឬកែក្លែងបន្លំសន្លឹកឆ្នោតរបស់ក្រុមហ៊ុន។
- សន្លឹកឆ្នោតកោសនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ខេមភូល ។