ស្វែងយល់ពីប្រវត្តិរបស់យើង
ខេមភូល គឺជាក្រុមហ៊ុនឆ្នោត ដែលមានសិទ្ធិដំណើរការនិងលក់ឆ្នោត ឡូតូ ៦/៤៩, ឆ្នោត ៧ខ្ទង់ 7D, ឆ្នោត ៦ខ្ទង់ 6D, ឆ្នោត ៥ខ្ទង់ 5D និង ឆ្នោតកោស ស្របច្បាប់។ យើងក៏មានផ្តល់ជូននូវមុខងារពិសេសៗជាច្រើនទៀតនៅលើកម្មវិធីទូរស័ព្ទដៃ ដើម្បីធ្វើឱ្យបទពិសោធលេង ងាយស្រួលនិងសប្បាយ។ គេហទំព័រខេមភូល គឺជាគេហទំព័រដែលផ្តល់ជូនលោកអ្នកនូវដំណឹងរបស់ក្រុមហ៊ុន លទ្ធផលឆ្នោត និងព័ត៌មានអំពីសេវាកម្ម ផលិតផល ផ្សេងៗទៀត របស់យើង។
ទស្សនវិស័យ
- ទីស្នាក់ការកណ្តាលក្រុមហ៊ុនឆ្នោតត្រូវបានបង្កើតឡើងជាមួយនឹងគណៈគ្រប់គ្រង ដ៏រឹងមាំនិងមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងអាជីវកម្មឆ្នោត។
- ធ្វើប្រតិបតិ្តការ ឆ្នោតកាត់ខ្ទង់ ឡូតូ និងឆ្នោតកោស ទូទាំងប្រទេសកម្ពុជា ជាមួយនឹងប្រព័ន្ធកុំព្យូទ័រ។
- រៀបចំរបៀបលេងនិងចេញលទ្ធផលឆ្នោតដោយមានតម្លាភាព និងយុត្តិធម៌។
- To build a strong retail network with effective Advertising & Promotion activities and cost-effective management.
- អភិវឌ្ឍនិងអនុវត្តអាជីវកម្មឆ្នោតដែលរួមចំណែកដល់ប្រាក់ចំណូលរួម។
- បង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគសំខាន់ៗដែលអាចផ្តល់ការគាំទ្រដល់អាជីវកម្មឆ្នោត។
- គ្រប់គ្រងការត្រូតពិនិត្យប្រព័ន្ធបច្ចេកវិទ្យាដើម្បីប្រាកដថាមិនមានការអាក់ខានណាមួយ ក្នុងការផ្តល់សេវាកម្ម។
ទិដ្ឋភាពរួម
- ក្រុមហ៊ុនឆ្នោតទាំងអស់មានមូលដ្ឋានក្នុងបើកដំណើរអាជីវកម្មឆ្នោត និងលក់សន្លឹកឆ្នោត។ ឆ្នោតត្រូវបានកំណត់ជាការចាប់រង្វាន់ដែលអ្នកលេងត្រូវបង់ប្រាក់ជាមុន ហើយអ្នកឈ្នះត្រូវបានចាប់យកដោយចៃដន្យ និងតម្លាភាព តាមរយៈក្រុមហ៊ុនឆ្នោតដែលធ្វើប្រតិបត្តិការ ឆ្នោតកាត់ខ្ទង់ ឡូតូ និងឆ្នោតកោស។
- សកម្មភាពឧស្សាហកម្មល្បែងសំខាន់ៗនៅកម្ពុជារួមមានកាស៊ីណូ ឆ្នោតកាត់ខ្ទង់ ការចាក់បាល់ ឆ្នោតកន្ទុយលេខ និងហ្គេមអនឡាញផ្សេងៗ។
- ការរកទីតាំងការិយាល័យ ឬបញ្ជរលក់ឆ្នោត ត្រូវចាំបាច់ក្នុងការជ្រើសរើសទីតាំងមួយដែលស្ថិតនៅចំកណ្តាលតំបន់ដែលមានប្រាក់ចំណូលទាបនិងមធ្យម ព្រោះមនុស្សដែលលេងឆ្នោតភាគច្រើនត្រូវបានរកឃើញថាមានប្រភពចេញពីមនុស្សក្នុងតំបន់ទាំងនេះ។
សេចក្តីសង្ខេប
- ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៦ លាននាក់។ លើកលែងតែប្រជាជនម៉ូស្លីមប្រមាណ ៣% ដែលមិនអនុញ្ញាតឲ្យលេងរាល់ល្បែងស៊ីសងដោយវិន័យសាសនា ក្រៅពីនោះ ៩៧% នៃប្រជាជនសរុបមានសិទ្ធិស្របច្បាប់ក្នុងការទិញសន្លឹកឆ្នោត។
- ទីផ្សារល្បែងនៅក្នុងប្រទេសកម្ពុជាគឺធំល្មមគ្រប់គ្រងសម្រាប់អ្នកនិយមកំសាន្តក្នុងវិស័យនេះ។
- ក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនដែលមានជំនាញ និងជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណឆ្នោតត្រឹមត្រូវដោយបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប រួមទាំងមានទីតាំងស្ថិតនៅកណ្តាលតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាល្អប្រសើរសម្រាប់ការលក់សន្លឹកឆ្នោត ទូទាំងប្រទេស ក៏ដូចជាភ្ងៀវទេសចរនានាផងដែរ។
- ក្រុមហ៊ុនយើងខ្ញុំ មានការទទួលខុសត្រូវទៅលើស្តង់ដារអាជីវកម្មដោយតម្លាភាព និងយុត្តិធម៌បំផុត សំរាប់បំពេញតាមតម្រូវការរបស់អតិថិជនយើងយ៉ាងជាក់លាក់ និងពេញលេញ។
- ក្រុមហ៊ុនរបស់យើងនឹងប្តេជ្ញាចិត្តចំពោះនិរន្តរភាពរវាងបុគ្គលនិងក្រុមហ៊ុនដោយចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង។
ចក្ខុវិស័យ
- ដើម្បីបង្កើតអាជីវកម្មឆ្នោតប្រកបដោយវិជ្ជាជីវៈ និងទំនើបដែលអាចប្រកួតប្រជែងបានយ៉ាងល្អជាមួយក្រុមហ៊ុនល្បីៗ នៅក្នុងទីផ្សារនៃវិស័យឆ្នោត។
- ដើម្បីក្លាយជាក្រុមហ៊ុនឆ្នោតដែលឈានមុខគេ ដោយបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងឆ្នោតបែបទំនើប និងមានតម្លាភាពនៅក្នុងប្រទេសកម្ពុជា។
បេសកកម្មរបស់ក្រុមហ៊ុនយើង
- ចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពអាជីវកម្មឆ្នោត ក៏ដូចជាដើម្បីរកប្រាក់ចំណេញពីវិស័យនេះផងដែរ។ ពូកយើងចង់ក្លាយជាក្រុមហ៊ុនឆ្នោត ដែលឈានមុខគេនៅទូទាំងប្រទេស។
- បង្កើននិងបង្កើតប្រាក់ចំណូលពន្ធពីការលក់ឆ្នោតតាមរយៈប្រព័ន្ធកុំព្យូទ័រជូនរដ្ឋាភិបាល។
- ផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា។
- បង្កើនប្រាក់ចំណូលតាមរយៈការផ្តល់ជូននូវប្រភេទឆ្នោតផ្សេងៗគ្នា ដើម្បីជាជំរើសសម្រាប់អតិថិជនទៅតាមចំណង់ចំណូលចិត្ត។
- បង្កើតយុទ្ធសាស្រ្តដើម្បីទាក់ទាញដៃគូវិនិយោគសំខាន់ៗ និងដោះស្រាយការព្រួយបារម្ភរបស់ពួកគេទាក់ទងនឹងជំហរហិរញ្ញវត្ថុក្នុងវិស័យឆ្នោត។
- ប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អតិថិជន ក្នុងការលេងកំសាន្តជាមួយប្រភេទឆ្នោតផ្សេងៗ ដោយទំនួលខុសត្រូវ។
- រក្សាទីផ្សារលក់រាយប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការប្រកាន់ខ្ជាប់លើការធានារ៉ាប់រងផ្អែកលើកិច្ចសន្យារបស់អ្នកលក់រាយ។
តើលោកអ្នកចង់បង្កើនប្រាក់ចំណូលមែនទេ?
Sell lottery tickets to bring in more customers to your location. you stand to earn on direct sales. Certain states, leven offer bonuses or percentages for retailers that sell winning tickets. Our Lottery is continuing to grow, so we’re looking for Retailer to join our team